ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ០១៤ សហវ.សរ.អហក ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលក្រោមថ្នាក់ជាតិ ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត, លោក ប៉ូច សាអែម ប្រធានមន្ទីរសហវ.ខេត្ត, លោក ណេង ករុណា ប្រធានរតនាគារខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការនៃរដ្ឋបាលខេត្ត លោកមេឃុំ ចៅសង្កាត់ ស្មៀន ជំនួយការហិរញ្ញវត្ថុ និងមន្រ្តីជំនាញជាច្រើនរូបទៀតផងដែរ។
សូមអរគុណ!